Nick Taylor ជាកីឡាករកូនកាត់ខ្មែរទី១រកគ្រាប់បាល់សម្រាប់ជម្រើសជាតិកម្ពុជា
Nick Taylor ជាកីឡាករខ្មែរកាត់អាមេរិកដំបូងគេដែលរកបានគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្រោយទាត់បាល់១១ម៉ែត្រមួយគ្រាប់ក្នុងសំណាញ់ព្រុយណេ ការប្រកួត AFF Cup 2022 នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ។
កីឡាករមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិកាំងបានជាប់ជម្រើសជាតិដំបូងក្នុងការប្រកួតមិត្តភាពចាញ់បង់ក្លាដែស កាលខែកញ្ញា ឆ្នាំ២០២២។ គេបានជាប់ក្នុងបញ្ជី២៣នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍ AFF Cup។
គិតមកទល់ពេលនេះ ខ្សែបម្រើក្រុមយុវជន Orlando City លេងបាន៤ប្រកួតហើយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា៕