Zinedine Zidane៖ បើជួប Real Madrid នៅវគ្គ១៦ក្រុម Liverpool នឹងធ្លាក់ចេញពី UEFA Champions League
គ្រូបង្វឹក Zinedine Zidane បាននិយាយកាលពីពេលថ្មីៗនេះថា Liverpool នឹងធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ប្រសិនបើចាប់ឆ្នោតប៉ះ Real Madrid នៅវគ្គ១៦ក្រុមចុងក្រោយ។
ការនិយាយបែបនេះគឺនៅក្រោយពេលដែលមានអ្នកសួរបុរសជនជាតិបារាំងរូបនេះថា តើ Liverpool ជាក្រុមដែល Real Madrid មិនចង់ជួបតើមែនទេនៅក្នុងជុំបន្ទាប់ក្នុងពានរង្វាន់ប្រចាំទ្វីបអ៊ឺរ៉ុបខាងលើ។
ក្រុមជើងឯក១៣សម័យ Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូលដោយមាន១១ពិន្ទុដៃ ដោយនឹងអាចជួបក្រុមដែលឈរនៅលេខ១នៃពូលផ្សេងៗទៀត។
គួរឱ្យដឹងថា ការចាប់ឆ្នោតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ខណៈការប្រកួតនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះ។