
Iniesta ថា ក្រុមណាដែលមាន Messi នឹងមានឱកាសច្រើនឈ្នះពាន
Andres Iniesta បានលើកសរសើរពីអតីតមិត្តរួមក្រុម Lionel Messi ដែលកំពុងធ្វើបានល្អក្នុងរដូវកាលទី២នៅ Paris Saint Germain។
ក្នុងកិច្ចសន្ទនាជាមួយ TyC Sports នៅថ្ងៃទី៣០ ខែតុលា Iniesta ថ្លែងថា “៖សម្រាប់ខ្ញុំ Messi ពីមុន និងឥឡូវ ខុសគ្នា។ តែអ្វីសំខាន់ គឺគេនៅតែលេខ១។ គេរីកចម្រើនច្រើន ធ្វើឲ្យក្រុមកាន់តែខ្លាំង។ ខ្ញុំគិតថា ក្រុមដែលមាន Messi នឹងមានឱកាសច្រើនឈ្នះជើងឯក។”
Messi រកបាន១២គ្រាប់ និង assist ១៣ដងពីគ្រប់កម្មវិធីក្នុងរដូវកាល២០២២/២០២៣នេះ។ ក្នុងចំណោមលីគកំពូលអឺរ៉ុបទាំង៥ Messi ជាកីឡាករដែល assist ច្រើនជាងគេ។
Iniesta ថ្លែងថា មិនដែលឃើញកីឡាករណាធ្វើបានល្អដូច Messi ទេ។ គេមិនមែនលេងតែឯងទេ តែក៏ពូកែលេងជាក្រុមដែរ៕