ភ្នំពេញក្រោនបង្ខំចិត្តរកកីឡាករបរទេសថ្មីមកជំនួស Yudai Ogawa
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសនាំចូលខ្សែបម្រើ Daisuke Kobayashi មកចូលរួមក្រុមជំនួសខ្សែបម្រើជនជាតិជប៉ុនម្នាក់ទៀត គឺ Yudai Ogawa។
ការសម្រេចនាំយក Daisuke មកនេះ ដោយសារតែ Yudai បានមានបញ្ហារបួស Hernia ingrinial (ពោះវៀន) ដែលតម្រូវឲ្យរូបគេធ្វើការវះកាត់។ Yudai បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីធ្វើការវះកាត់និងសម្រាកព្យាបាលដែលនាំឱ្យរូបគេនឹងមិនអាចមានវត្តមានលើទីលានក្នុងរយៈពេលយូរ។
Yudai Ogawa ដែលធ្លាប់លេងនៅការពារជាតិ និងអង្គរថាយហ្គឺរ បានចូលរួមជាមួយភ្នំពេញក្រោនរដូវកាល២០២១ និងជាកម្លាំងស្នូលដែលជួយក្រុមនេះឈ្នះជើងឯកលីគកំពូល។
ចំណែក Daisuke ធ្លាប់លេងនៅប្រទេសថៃ បានចំណាយពេល៤រដូវកាលនៅព្រះខ័នរាជស្វាយរៀង ពោល២០១៨ដល់២០២១ ជាទីរូបគេរួមចំណែកឈ្នះជើងឯកលីគកំពូល២០១៩៕