
វៀតណាមឈ្នះជើងឯក AFF U23 លើដីកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ច្បាមបានតំណែងជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ ក្រោយឈ្នះថៃ ១ទល់នឹង០។
មុនឡើងផ្ដាច់ព្រ័ត្រ វៀតណាម ឈ្នះទីម័រខាងកើត ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៣ បន្ទាប់ពីស្មើគ្នា០ទល់នឹង០។ ចំណែក ថៃទម្លាក់ឡាវ ២ទល់នឹង០។
គួរបញ្ជាក់ថា ការប្រកួត AFF U23 Championship 2022 មាន៩ក្រុមចូលរួម ខណៈឥណ្ឌូនេស៊ីដែលជាក្រុមការពារជើងឯក និងមីយ៉ាន់ម៉ា មិនបានប្រកួតទេ ក្រោយមានវិជ្ជមានច្រើនករណីក្នុងក្រុម៕