AFF ជ្រើសរើសហ៊ុល គឹមហ៊ុយ ជាអ្នកចាំទីល្អប្រចាំការប្រកួត U23
ទោះមិនអាចឡើងទៅវគ្គខ្វែងនៃព្រឹត្តិការណ៍ AFF U23 Championship 2022 កម្ពុជាមាន ហ៊ុល គឹមហ៊ុយ ម្នាក់ដែរដែលត្រូវបានសហព័ន្ធបាល់ទាត់អាស៊ានជ្រើសរើសជាអ្នកចាំទីល្អប្រចាំព្រឹត្តិការណ៍។
គឹមហ៊ុយ បានបង្ហាញខ្លួនទាំង៣ប្រកួតក្នុងវគ្គចែកពូល និងរបូតតែមួយគ្រាប់ប៉ុណ្ណោះពេលចាញ់ទីម័រខាងកើត០ទល់នឹង១។ កាលណោះជាភ្លាត់ចូលទីខ្លួនឯងពីខ្សែការពារ សឿត ណាវ៉ា។
គួររំឭកថា ហ៊ុល គឹមហ៊ុយ ស្ថិតក្នុងចំណោមអ្នកចាំទី៣រូប មាន វីរៈ ដារ៉ា និង កយ សាលីម ដែលត្រូវបានជ្រើសរើសចូលបញ្ជី២៨នាក់កម្ពុជាប្រកួត AFF U23 Championship៕