សម្ដេចតេជោសោកស្ដាយ និងអំពាវនាវឯកឧត្តម សៅ សុខា បន្តតួនាទីដឹកនាំបាល់ទាត់
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឯកឧត្តម សៅ សុខា បន្តតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានដឹងពីភាពសោកស្ដាយរបស់មហាជនជាច្រើនចំពោះការប្រកាសលាឈប់របស់ឯកឧត្តម សៅ សុខា កាលពីយប់ថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញភាពសោកស្ដាយដូចប្រជាពលរដ្ឋរួមជាតិ ព្រោះមើលឃើញពីភាពរីកចម្រើនគួរកត់សម្គាល់របស់កីឡាបាល់ទាត់ខ្មែរ ចាប់តាំងពីឯកឧត្ដម សៅ សុខា ចូលកាន់តួនាទីជាតិប្រធានសហព័ន្ធ។ ដូច្នេះហើយបានជាសម្ដេចតេជោអំពាវនាវឯកឧត្ដម សៅ សុខា បន្តការងារដ៏សំខាន់មួយនេះតទៅមុខទៀត៕