
Bale ចូលនិវត្តន៍ពីអាជីពជាកីឡាករ
ប្រធានក្រុមជម្រើសជាតិវេលស៍ Gareth Bale បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៣៣ ឆ្នាំ។
កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រទេសបានប្រកាសពីការសម្រេចចិត្តលើបណ្ដាញសង្គម។
Bale ដែលឈ្នះពាន UEFA Champions League ៥សម័យជាមួយ Real Madrid គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតរបស់វេលស៍។
Bale បាននិយាយថា “៖បន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ និងល្អិតល្អន់ ខ្ញុំបានប្រកាសចូលនិវត្តន៍ភ្លាមៗពីក្លិប និងបាល់ទាត់អន្តរជាតិ។ ខ្ញុំមានអារម្មណ៍ថាសំណាងមិនគួរឱ្យជឿដែលបានសម្រេចក្តីសុបិនរបស់ខ្ញុំក្នុងការលេងកីឡាដែលខ្ញុំស្រឡាញ់ុ។”
Bale បានដុះដាលចេញ Southampton មុនទៅ Tottenham Hotspur និងធ្វើបានការផ្ទេរកំណត់ត្រាពិភពលោកទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid មុនពេលទៅ Los Angeles FC នៃក្របខណ្ឌ Major League Soccer ក្នុងខែមិថុនា ឆ្នាំ ២០២២៕