ហ្វេនបាល់ទាត់ជាតិជាច្រើនចង់ឱ្យកូនកាត់ខ្មែរ Micah Burton បន្តលេងនៅអាមេរិក
បន្ទាប់ពីបានឃើញព័ត៌មានកូនកាត់ខ្មែរអាមេរិក Micah Burton កំពុងលេងឱ្យជម្រើសជាតិអាមេរិក អាយុក្រោម១៧ឆ្នាំ ក្នុងពានរង្វាន់ FIFA World Cup 2023 អាយុក្រោម១៧ឆ្នាំ នៅឥណ្ឌូនេស៊ី ក៏មានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជនខ្មែរ។
យ៉ាងណា អ្នកគាំទ្របាល់ទាត់ជាតិជាច្រើន បានសរសេរថា យុវជនវ័យ១៧ឆ្នាំខាងលើត្រូវតែបន្តលេងនៅអាមេរិក និងប្រឹងប្រែងឈានដល់ក្រុមធំ ប្រសើរជាងមកចូលរួមជាមួយជម្រើសជាតិកម្ពុជា។
Micah Burton មានម្ដាយជាជនជាតិខ្មែរ កើតនៅឆ្នាំ២០០៦នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក។ សព្វថ្ងៃគេកំពុងលេងនៅក្រុម Austin FC II នៃលីគលំដាប់ទី 3 MLS Next Pro របស់សហរដ្ឋអាមេរិក៕