កីឡាករម្នាក់ទៀតហើយរបស់ណាហ្គាមានបញ្ហារបួស
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានប្រកាសថា ខ្សែបម្រើ Alexandre Cardoso បានទទួលរងរបួសចង្កេះ អំឡុងប្រកួតតទល់អាយ អេស អាយ ដង្កោសែនជ័យកន្លងទៅ។
លទ្ធផលនៃការស្កេន MRI និងការតាមដានពីគ្រូពេទ្យប្រទេសព័រទុយហ្គាល់ បានបង្ហាញថា កីឡាករប្រេស៊ីលរូបមានបញ្ហាលើឌីសចង្កេះច្រើនកន្លែង ដែលតម្រូវសម្រាកធ្វើការព្យាបាលវះកាត់ពិសេស ។ គេនឹងត្រូវសម្រាករយៈពេលយូរ។
Alex បានក្លាយជាកីឡាករណាហ្គាវើលដ៍ម្នាក់ទៀតដែលមានបញ្ហារបួស បន្ទាប់ពីមិត្តរួមក្រុម Marques Marcio, Christian Rodriguez និង Rafli Mursalim៕