គ្រប់ក្លឹបបាល់ទាត់នៅ La Liga និងវឹលត្រឡប់មកហ្វឹកហាត់ជាទ្រង់ទ្រាយធំចាប់ពីថ្ងៃចន្ទនេះតទៅ
(BC-99)
ក្លិបនៅ LaLiga នឹងធ្វើការហ្វឹកហាត់ដូចមុនពេលគ្មានជំងឺ Covid-19 ឡើងវិញនិងអាចប្រើប្រាស់បន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេជារួមដូចរាល់ដងចាប់ពីថ្ងៃច័ន្ទនេះតទៅ នេះបើតាមការលើកអោយដឹងដោយក្រុម FC Barcelona។
ថ្នាក់ដឹកនាំរបស់ Barca បានបង្ហាញបន្ថែមថា La Liga បានអនុម័តនូវដំណាក់កាលទី៤អំពីការបណ្តុះបណ្តាលលើវិធានការទប់ស្កាត់វីរុសឆ្លងដើម្បីធានាអោយការប្រកួតប្រជែងវឹលមកវិញនិងមានសុវត្ថិភាពទៅតាមការគ្រោងទុកដែលបានជ្រើសរើសយកថ្ងៃទី ១១ ខែមិថុនាជាការចាប់ផ្តើមបន្តយុទ្ធាការណ៍បន្តដល់ចប់រដូវកាល។
គេហទំព័រក្រុមអ្នកមានបុណ្យ Barcelona បានសរសេរថា៖ នៅថ្ងៃសៅរ៍នេះ La Liga បានចេញសេចក្តីជូនដំណឹងថា “ចាប់ពីថ្ងៃច័ន្ទទី ១ ខែមិថុនានេះតទៅគ្រប់ក្រុមនឹងត្រលប់មកហ្វឹកហាត់ជាទ្រងទ្រាយធំដែលជាដំណាក់កាលទី ៤ នៃផែនការណ៍យុទ្ធសាស្ត្រ។ វិធានការការពារនិងអនាម័យដែលត្រូវបានបង្កើតឡើងដោយអាជ្ញាធរសុខាភិបាលត្រូវតែបន្តអនុវត្តតាមក៏ដូចជាការសម្អាតតាមតាមកន្លែងនានាអោយបានគ្រប់ពេលវេលា”។
គួរបញ្ជាក់ថាមុននិង La Liga ត្រូវផ្អាកជាបណ្តោះអាសន្នក្រោយការវាយលុកពី Covid-19 ក្រុម FC Barcelona បាននិងកំពុងឋិតនៅលើកំពូលតារាងដោយនាំមុខ ២ ពិន្ទុលើគូប្រជែង Real Madrid នៅកំពូលតារាងដោយនៅសល់ ១១ ប្រកួតដែលត្រូវលេងជាបន្ត។