Yaya Toure ធ្លាប់ទទូចឱ្យ Man City ទិញ Mane
Yaya Toure និយាយថា បានសុំឱ្យ Manchester City ចុះហត្ថលេខាលើ Sadio Mane ពី Southampton នៅពេលគេនៅក្លិប។
ខ្សែប្រយុទ្ធសេណេហ្គាល់ Mane ស៊ុតបញ្ចូលទីបាន២១គ្រាប់ក្នុងការបង្ហាញខ្លួន៦៧ប្រកួតនៅ Premier League សម្រាប់ Southampton ពីឆ្នាំ ២០១៤-២០១៦ មុនពេលចុះហត្ថលេខាជាមួយ Liverpool ក្នុងតម្លៃ៣៤លានផោន។
Mane បានបន្តក្លាយជាផ្នែកសំខាន់នៃក្រុមរបស់លោក Jurgen Klopp ដែលបានឈ្នះពានរង្វាន់ Champions League 2019 និងពានរង្វាន់ Premier League ជាលើកដំបូងរបស់ហង្សក្រហមក្នុងរដូវកាល២០១៩/២០២០ ។
Toure បាននិយាយថា “ខ្ញុំតែងតែចង់លេងជាមួយគាត់ [Mane]” ។
Toure បានចំណាយពេល៨ឆ្នាំនៅ Man City ពីឆ្នាំ២០១០ដល់២០១៨ ដោយបានឈ្នះពានរង្វាន់ Premier League លើកដំបូងរបស់ក្លិប និង FA Cup៕