
Pogba និង Rashford ស៊ុតម្នាក់១គ្រាប់ឲ្យ Man UTD ឈ្នះ Brighton ២-១ (មានវីដេអូហាយឡាយ)
ក្រុមបិសាចក្រហម Manchester Untied បានបន្តភាពខ្លាំងរបស់ខ្លួនក្រោយពីយកឈ្នះ Brighton & Hove Albion ដោយលទ្ធផល២ទល់នឹង១កាលពីម្សិលមិញនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៣។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបាននៅក្នុងវគ្គទី១ ដោយខ្សែបម្រើ Paul Pogba ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ និង ខ្សែប្រយុទ្ធ Marcus Rashford ស៊ុតនៅនាទីទី៤១។ យ៉ាងណាក្តី Pascal Gross ក៏រកគ្រាប់បាល់បាន១គ្រាប់វិញឲ្យក្រុមភ្ញៀវនៅវគ្គទី២។
គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះទី៦ហើយរបស់អ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solkjaer ក្នុងក្របខ័ណ្ឌ Premier League ក្រោយចូលមកដឹកនាំក្រុមជំនួសលោក Jose Mourinho កាលពីខែធ្នូ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកក្រុមហង្សក្រហម Liverpool ក៏បានយកឈ្នះក្រុមភ្ញៀវ Crystal Palace នៅក្នុងដីខ្លួនឯងដោយលទ្ធផល៤ទល់នឹង៣ហើយបន្តឈរកំពូលតារាងដដែល។
ទស្សនាវីដេអូហាយឡាយ៖