អតីតវិរបុរសកាំភ្លើងធំ Ashley Cole ត្រូវចោរបិទមុខចូលប្លន់ដល់ក្នុងផ្ទះ
(BC-99)
ភូមិគ្រឹះរបស់អតីតកីឡាករខ្សែការពារតោខៀវ Chelsea និងកាំភ្លើងធំ Arsenal Ashley Cole ត្រូវបានក្រុមចោរបិទមុខចូលទៅរើករកាយប្លន់យកទ្រព្យសម្បត្តិ ហើយគ្រឿងអលង្ការដ៏មានតម្លៃរបស់លោកភាគខ្លះត្រូវបានរាយការណ៍ថាចោរបានប្លន់យកទោបាត់។
ប្រភពព័ត៌មានមួយបានលើកឡើងថា Cole ប្រហែលជាត្រូវបានគេគំរាមនិងចងខ្លួនភ្ជាប់នឹងកៅអី ប៉ុន្តែអ្នកនាំពាក្យម្នាក់នៅយប់ថ្ងៃអង្គារបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ។ បើតាមការសន្និដ្ឋានពីប៉ូលីសបានអះអាងថាក្រុមចោរប្លន់ទាំងនេះសុទ្ធតែមានជំនាញហើយធ្លាប់ប្រព្រឹត្តបអំពើរទាំងនេះជាច្រើនដងដែរ។ គ្មានការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានឡើយទាក់ទងទៅនឹងរឿងនេះដោយ Ashley Cole បាននិយាយថា “គេមិនចង់រម្លឹកពីរឿងនេះទេ ទុកអោយប៉ូលីសជាអ្នកដោះស្រាយ”។
គួរបញ្ជាក់ថាប៉ូលីសនៅតែតាមប្រមាញ់ក្រុមចោរទាំងនេះដែលបានចូលមករប្លន់ក្នុងគេហដ្ឋាន Ashley Cole នៅម៉ោង ៩ និង ៤៥ នាទីយប់ថ្ងៃទី ២១ ខែមករា មកម្ល៉េះតែវាទើបតែបែកធ្លាយនៅពេលដែលក្រុមប៉ូលីសបានអះអាងថារកឃើញមុខសញ្ញាគួរអោយសង្ស័យខ្លះៗហើយ។ ព័ត៌មានលំអិតនៃការប្លន់នេះមិនត្រូវបានចេញផ្សាយទេហើយតម្លៃនៃគ្រឿងអលង្ការដែលត្រូវបានចោរយកទៅនោះក៏មិនទាន់ត្រូវបានបង្ហើបអោយដឹងដែរ។