
Premier League ជាក្របខណ្ឌចាយច្រើនជាងគេអំឡុងទីផ្សារពេលនេះ
ទីផ្សារដោះដូរកីឡាករបាល់ទាត់នៅអឺរ៉ុបបានដំណើរការជិត២ខែមកហើយ ហើយ Premier League នៅតែជាក្របខណ្ឌចំណាយច្រើនជាងគេ។
បើតាមស្ថិតិពីស្ថាប័ន Tansfermarkt ក្រុមនៅ Premier League ចាយអស់ប្រមាណ១១៦០លានអឺរ៉ូហើយក្នុងឆ្នាំ២០២២។ កីឡាករថ្លៃជាងគេចំនួន៣នាក់ គឺ Darwin Nunez ដែល Liverpool ទិញប្រមាណ៧៥លានអឺរ៉ូ។ Manchester City ចាយ៦០លានអឺរ៉ូលើ Erling Haaland និង Tottenham Hotspur ចំណាយ៥៨លានអឺរ៉ូសម្រាប់ Richarlison។
Arsenal ជាក្រុមចំណាយច្រើនជាងគេនៅលីគកំពូលអង់គ្លេស និងអឺរ៉ុប ដោយចាយអស់១៣២លានអឺរ៉ូហើយ។ កីឡាករថ្លៃជាងគេដែលក្រុមកាំភ្លើងនាំចូល គឺ Gabriel Jesus ៥២លាន២សែនអឺរ៉ូ។
បន្ទាប់ពី Premier League គឺ Serie A ( 498.18 លានអឺរ៉ូ ), Bundesliga ( 378.43 លានអឺរ៉ូ ), La Liga ( 305.65 លានអឺរ៉ូ ) and Ligue 1 ( 268.65 លានអឺរ៉ូ)៕