ប្រធានសហព័ន្ធបាល់ទាត់សិង្ហបុរីទទួលមរណភាព
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសនៅរសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា នេះថា ប្រធានរបស់ខ្លួនបានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ។
សហព័ន្ធបាល់ទាត់សិង្ហបុរីបានសរសេរថា “៖នេះជាដំណឹងដ៏សោកសៅមួយ ចំពោះការចែកឋានប្រធានសហព័ន្ធ។”
គួរដឹងដែរថា លោក Lim Kia Tong បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីនៅក្នុងឆ្នាំ២០១៧។
មុនក្លាយជាប្រមុខបាល់ទាត់សិង្ហបុរី លោក Kia Tong ធ្លាប់ជាអនុប្រធានគណៈកម្មាធិការវិន័យប្រចាំសហព័ន្ធកីឡាបាល់ទាត់ពិភពលោកដែរ៕