Tottenham Hotspurs ចង់បានកីឡាករ Chelsea រូបនេះទៅចូលរួម
ក្លិប Ajax នឹងជួបគូប្រជែងគឺក្លិប Tottenham Hotspur ក្នុងការប្រជែងគ្នាចុះកុងត្រានាំយក ខ្សែបម្រើ Hakim Ziyech ពីក្លិប Chelseaនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
កីឡាករម៉ារ៉ុក បានផ្ទេរពី Ajax មកកាន់ទឹកដី Stamford Bridge កាលឆ្នាំ២០២០ ក្នុងតម្លៃ ៤០លានអឺរ៉ូ ប៉ុន្តែរូបគេពុំបានក្លាយជាកីឡាករដែលចូលលេងទៀងទាត់នៅក្រោមការដឹកនាំរបស់លោក Thomas Tuchel ទេនិងកំពុងមានពាក្យចចាមអារ៉ាមថានឹងចែកផ្លូវជាមួយ Chelsea។ Hakim Ziyech បានចូលលេងតែ២៦នាទីប៉ុណ្ណោះនៅ Premier League សម្រាប់រដូវកាលនេះ។
ទន្ទឹមនឹងនេះ ក្លិប Ajax ត្រូវបានដឹងថា ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកអតីតកីឡាករខ្លួនត្រឡប់មកវិញ ដើម្បីជំនួសកន្លែងរបស់កីឡាករAntony បើសិនគេចាកចេញទៅ Manchester United ប៉ុន្តែពេលនេះក្លិប Tottenham Hotspur បានត្រៀមខ្លួនក្នុងការប្រជែងនាំយកកីឡាករវ័យ២៩ឆ្នាំរូបនេះ។ ដោយឡែក មិនមែនមានតែភាគីលោក Antonio Conte ទេដែលចង់បានគេ សូម្បី AC Milan ក៏ចរចាចង់បាន Ziyech ទៅរួមក្រុមដែរ៕
– F11