
ឮថា ធឿន ធារ៉ា ចង់សាកវ៉ៃ១ទល់៣
នាពេលថ្មីៗនេះ មានលេចឮដំណឹងជើងខ្លាំងគុនខ្មែរគីឡូធំ ធឿន ធារ៉ា មានបំណងឡើងការប្រកួតពិសេសមួយ គឺ១ទល់៣ ដែលកន្លងមកក៏ធ្លាប់មានកីឡាករ ព្រំ សំណាង និង ម៉ឺន មេឃា ធ្លាប់សាកល្បងដែរ។
ក្នុងនោះ សំណាង បានប្រកួតស្មើ ដោយសារមិនអាចផ្ដួលដៃគូសន្លប់។ ចំណែក ម៉ឺន មេឃា ទទួលបានជ័យជម្នះ។
យ៉ាងណា សម្រាប់ធារ៉ា ត្រូវបានប្រិយមិត្តមួយចំនួនបារម្ភបញ្ហាកម្លាំង ព្រោះពេលវ៉ៃទល់កីឡាករម្នាក់ៗក៏ជារឿយៗ កីឡាករមាឌធំពូកែកែងម្នាក់នេះមានបញ្ហាស្ទើរស៊ុហ្វនាពេលខ្លះៗ។
ផ្ទុយទៅវិញ សម្រាប់លោក អេ ភូថង ដែលគ្រូបង្វឹកបានសរសេរលើគណនី Facebook ថា បើមិនសាកគឺមិនដឹង៕