បើមិនប្រែប្រួលទេ ខែក្រោយនេះ ព្រំ សំណាង ចេញទៅប្រកួតនៅទឹកដីថៃហើយ
អ្នកប្រដាល់ទំងន់ធ្ងន់គុនខ្មែរ ព្រំ សំណាង បន្ទាប់ពីកីឡាកររូបនេះបានប្រកួតឈ្នះ និងផ្តួលឲ្យដៃគូបោះបង់ការប្រកួតជាញឹកញាប់ ឥឡូវនេះបើយោងតាមសំដីផ្ទាល់របស់ ព្រំ សំណាង បាននិយាយប្រាប់ប្រិយ៍មិត្តគុនខ្មែរទូទៅឲ្យដឹងថា៖ ខែក្រោយនេះរូបគេនឹងធ្វើដំណើរតាមយន្តហោះទៅប្រកួតនៅទឹកដីថៃក្នុងកម្មវិធី Super Champions ដោយទទួលបានថវិកាតែ១ពាន់ដុល្លារប៉ុណ្ណោះ ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភះខាងមុខនេះលើប្រភេទទម្ងន់ ៧៦ គីឡូក្រាម ។
ព្រំ សំណាងគួរបញ្ជាក់ថា មួយរយៈក្រោយនេះ ព្រំ សំណាង កំពុងតែមានទីផ្សារខ្លាំងបន្ទាប់ពីកីឡាករនៅក្លឹបឆ័ត្រយោង៩១១ធ្លាប់រអ៊ូថា មិនសូវបានឡើងប្រកួត ហើយធ្វើអោយជីវភាពមានការយ៉ាប់យឺនខ្លាំង។ ក្នុងនោះក៏មានប្រិយ៍មិត្តមួយចំនួនបាននិយាយនិងជំរុញទឹកចិត្តដល់ ព្រំ សំណាង ថា ប្រសិនបើយើងល្អ និង ខ្លាំង គឺគេត្រូវការយើងជានិច្ច៕