ឃីម ឌីម៉ា និង មាស ម៉ើ រួមជាមួយកីឡាករខ្មែរ៦នាក់ទៀតទទួលស្គាល់ជាផ្លូវការ ដោយស្ថាប័ន ONE Championship
កីឡាករល្បីៗ របស់កម្ពុជាយើង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយស្ថាប័នONE Championship ដែលជាស្ថាប័នប្រដាល់លេខមួយធំជាងគេនៅទ្វីបអាស៊ី ! រាល់គ្រប់ការប្រកួតដែលរៀបចំឡើងដោយស្ថាប័នមួយនេះ គឺមានអ្នកទស្សនា រហូត 1.7 billion view ក្នុងចំណោម 128 ប្រទេសលើពិភពលោក ។ នេះគឺជាមោទនភាពមួយដែលយើងមានឱកាសបានបង្ហាញនូវ ទង់ជាតិខ្មែរ បង្ហាញនូវក្បាច់គុនខ្មែរ បង្ហាញនូវភាពអង់អាចក្លាហ៊ានរបស់កូនខ្មែរ និងជនជាតិខ្មែរយើងអោយពិភពលោកបានស្គាល់តាមរយះកីឡាមួយនេះ ។ យើងសង្ឃឹមថា យើងនឹងអាចបណ្តុះបណ្តាល នឹងពង្រឹងសមត្ថភាព កីឡាករខ្មែរយើងអោយកាន់តែល្អ ។
ប្រសើរនាពេលអនាគត ដើម្បីអោយកម្ពុជាកាន់តែមានភាពល្បីល្បាញ តាមរយះការប្រកួតលើវិញ្ញាសារ គុនខ្មែរ និងវាយដាក់ទ្រុងមួយនេះ ជាពិសេស គឺអាចជួយអោយជីវភាពកីឡាករកម្ពុជាយើងបានធូរធារ ដូចកីឡាករផ្សេងៗទៀតទាំងក្នុងនឹងក្រៅស្រុកផងដែរ ។ ប៉ុន្តែភាពជោគជ័យរបស់ពួកគាត់មិនអាចជៀសផុតពីការគាំទ្ររបស់បងប្អូនបានឡើយ សូមបន្តការគាំទ្រជាបន្តទៀតដល់ពួកគាត់ ព្រោះ ការគាំទ្រ និងការលើកទឹកចិត្តដែលចេញពីជាតិសាសន៌តែមួយ (ជាតិខ្មែរ) គឺជាកាដូដ៏មានតំលៃបំផុតដែលមិនអាចកាត់ថ្លៃបាន ដែលបង្កើតជាអំណាចអរូបីមួយ ធ្វើអោយជាតិសាសន៌ដទៃទៀតអោយតំលៃនិងកោតក្រែងជាតិសាសន៌យើង ដោយមិនចាំបាច់ធ្វើសង្គ្រាម។
នេះជាកីឡាករទាំង៨រូបដែលត្រូវបាន ប័នONE Championship ដែលជាស្ថាប័នប្រដាល់លេខមួយធំជាងគេនៅទ្វីបអាស៊ីបានទទួលស្គាល់ ៖
ប្រភព៖ Cambodian Top Team