ប៊ុន សុធា ចង់ឈ្នះ ចាញ់ ដោយសន្លប់ជាមួយ បឺត សង្ឃឹម
អ្នកប្រដាល់វ័យក្មេង ប៊ុន សុធា បានលើកឡើងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ជាមួយ បឺត សង្ឃឹម រូបគេមិនចង់កាត់ក្តីដោយពិន្ទុនោះទេ ពោលចង់បញ្ចប់ដោយលទ្ធផលមានអ្នកសន្លប់ ។
កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់មុនការប្រកួតថា បើមានម្នាក់សន្លប់ក៏ល្អដែរ កុំអោយមានការ លើកឡើងពីការកាត់ក្តីមិនសុក្រិតណាមួយកើតឡើង ។
ស្តាប់ការនិយាយរបស់ ប៊ុន សុធា :
សូមបញ្ជាក់ថា ប៊ុន សុធា និង បឺត សង្ឃឹម នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ កម្ពុជាសង្វៀនគុនខ្មែរ នៅថ្ងៃ សៅរ៍ ទី ២៣ មករា ឆ្នាំ ២០២១ នាសង្វៀន CNC ចាប់ពី ម៉ោង ៨:៣០ ព្រឹកតទៅ ៕