
ចាន់ រតនា និង ម៉ឺន សុភា ចេញទៅប្រកួតនៅបាងកកដូចគ្នាសប្តាហ៍នេះ
កីឡាករគុនចម្រុះជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា និងអ្នកលេងកណ្តាប់ដៃគុនខ្មែរ ម៉ឺន សុភា ត្រូវមានភារកិច្ចចេញទៅប្រកួតនៅទឹកដីប្រទេសថៃដូចគ្នាក្នុងសប្តាហ៍នេះ ប៉ុន្តែក្នុងកម្មវិធីផ្សេងពីគ្នា ។
ចាន់ រតនា ត្រូវប្រកួតលក្ខណៈ MMA ជាមួយកីឡាករគុយបា នាទីក្រុងបាងកក ក្នុងកម្មវិធីរបស់ស្ថាប័ន One Championship នាថ្ងៃទី ១៦ សីហា ។ ចំណែក ម៉ឺន សុភា ត្រូវទៅសងសឹកជាមួយកីឡាករថៃ ឌីស៊ែលឡេក ដែលធ្លាប់ចាញ់ កាលពីស៊ីហ្គេមឆ្នាំ ២០១៧ ក្នុងកម្មវិធី Super Champ នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៩ នាក្រុងបាងកក ផងដែរ ។