ធឿន ធារ៉ា អាចនឹងផ្អាកឡើងសង្វៀនដោយសារតែរបួស
ពូថៅពិឃាដ ធឿន ធារ៉ា អាចនឹងផ្អាកឡើងសង្វៀនប្រកួតជាង១ខែ ដោយសារតែបញ្ហារបួសជាច្រើនកន្លែង ម្យ៉ាងវិញទៀតក៏ត្រូវចំណាយពេលដើម្បីមើលថែរក្សាប្រពន្ធព្រោះជិតឆ្លងទន្លេហើយ។ ធឿន ធារ៉ា ធ្លាប់បាននិយាយប្រាប់ MSR ថា៖ មួយរយៈនេះរូបគេរាងធ្លាក់ទម្រង់ប្រកួតក៏ដោយសារតែមានបញ្ហារបួសច្រើន ពិសេសគឺជើងតែម្តង។ តាមពិតទៅការប្រកួតកន្លងមកគឺមិនចង់ឡើងសង្វៀនប្រកួតទេ ព្រោះដឹងថាខ្លួនឯងមានបញ្ហារបួសច្រើន តែដោយសារត្រូវការថវិកាដើម្បីទុកឲ្យប្រពន្ធឆ្លងទន្លេ ដូចនេះក៏ត្រូវបង្ខំចិត្តខ្លួនឯងឡើងប្រកួតដោយមិនសូវបានហ្វឹកហាត់។ កូនសិស្សនៅក្រសួងកសិកម្មរូបនេះក៏បាននិយាយបន្ថែមទៀតថា រូបគេត្រូវមានឈ្មោះប្រកួតនៅសង្វៀនផ្សេងៗទៀត តែចាំមើលជាកស្តែង ប្រសិនបើរបួសរាងធូរបន្តិចគឺឡើងប្រកួត តែប្រសិនបើនៅតែឈឺ គឺសុំផ្អាកសិនហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ផងដែរថា មានអ្នកគាំទ្រគុនខ្មែរមួយចំនួនបានរិះគន់ទៅនិងទម្រង់វ៉ៃរបស់ ធារ៉ា ថា ចេះប្រើតែកែង មិនព្រមទាត់ ធាក់ ដូចកីឡាករផ្សេង បើបន្ថែមការម៉ាត់ ទាត់ បន្ថែមទៀត ធឿន ធារ៉ា កាន់តែមានទម្រង់ប្រកួតកាច់ជាមុន ហើយមានការគាំទ្រកាន់តែខ្លាំង។ ចំពោះបញ្ហានេះ ធារ៉ា ក៏បាននិយាយប្រាប់ MSR ដែរថា ដោយសារតែជើងមានបញ្ហារបួសខ្លាំងទើបរូបគេមិនអាចប្រើបច្ចេកទេសទាត់ និង ធាក់ បានល្អ តែអ្វីៗនឹងប្រសើរឡើងវិញនៅពេលដែលរបួសជើងជាសះសើ្បយ
៕