មុត ខ្លឹមខ្មៅ ចង់ប៉ះ ផល សោភ័ណ្ឌ
សមត្ថភាពកំពុងឡើង មុត ខ្លឹមខ្មៅ បានបង្ហើបបំណងរបស់គេថាចង់ប៉ះជាមួយ ផល សោភ័ណ្ឌ ជាថ្មី បន្ទាប់ពីធ្លាប់មានប្រវិត្តប្រកួតជាមួយជើងខ្លាំងនៅក្លិបតាឡីដំរីមានរិទ្ធ រូបនេះ៤ដងរួចមកហើយក្នុងអតីតកាលដែលរូបគេកំពុងពេញខ្លាំង ។មុត ខ្លឹមខ្មៅ បានបញ្ជាក់ថារូបគេមានប្រវិត្តប៉ះជើងខ្លាំងស្រុកខ្មែរច្រើនរួចមកហើយដែលមានដូចជា វង្ស ណយ រឿង សោភ័ណ្ឌ និង ផល សោភ័ណ្ឌ ជាដើម ខណៈមួយរយៈនេះរូបគេបានមើលឃើញថា ផល សោភ័ណ្ឌ ជាកីឡាករដែលនូវរក្សាសមត្ថភាពនិងទម្ងន់បានល្អដដែល ដូចនេះរូបគេចង់ប្រកួតជាមួយអ្នកខ្លាំងដូច ផល សោភ័ណ្ឌ ដើម្បីចង់ដឹងសមត្ថភាពរបស់ខ្លួនវិលមកវិញដល់កម្រិតណា ។ គួររំលឹកថា មុត ខ្លឹមខ្មៅ មិនដែលចាញ់ ផល សោភ័ណ្ឌ នោះទេក្នុងចំណោម៤ប្រកួតដែលប៉ះគ្នា ពោលរូបគេទទួលបានជ័យជម្នះទាំងអស់ ៕