
លោក ធន់ សុភា និយាយថា៖ វៀត ប៊ុនឌឿន ត្រឡប់មកវិញហ្វឹកហាត់ចំឡែក

លោកគ្រូ ធន់ សុភា
បន្ទាប់ពីលោកគ្រូ ធន់ សុភា បាននិយាយថា លោកស្តាយទេពកោសល្យកូនសិស្សរបស់លោក គឺកីឡាករគុនខ្មែរ វៀត ប៊ុនឌឿន ដែលមិនប្រឹងប្រែងហ្វឹកហាត់គិតតែដើរលេងឥតប្រយោជន៌រួចមក ចាប់តាំងពីពេលនោះមកយើងក៏មិនសូវឃើញវត្តមាន វៀត ប៊ុនឌឿន ឡើងប្រកួតលើសង្វៀនគុនខ្មែរទៀតដែរ។

វៀត ប៊ុនឌឿន
ហើយកាលពីពេលថ្មីៗនេះ កីឡាករ វៀត ប៊ុនឌឿន ក៏បានសរសេរថា” រូបគេនឹងកែខ្លួនឈប់ដើរលេង ហើយប្រឹងប្រែងហ្វឹកហាត់ដោយធ្វើជាកីឡាករល្អវិញ “ មួយឃ្លាយ៉ាងខ្លីនេះ បានធ្វើឲ្យបងប្អូនដែលគាំទ្រ វៀត ប៊ុនឌឿន មានអារម្មណ៍សប្បាយចិត្ត ហើយក៏មានអ្នកខ្លះជូនពរឲ្យគុនខ្មែររូបនេះ ទទួលបានជោគជ័យ ពិសេសគឺឈប់ដើរលេងខំប្រឹងហ្វឹកហាត់កុំឲ្យដូចលើកមុន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ MSR ក៏បានសាកសួរលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់នៅក្រសួងការពារជាតិ ថាតើកីឡាករ វៀត ប៊ុនឌឿន មកវិញការហ្វឹកហាត់យ៉ាងម៉េចដែរ? លោកគ្រូក៏បានឆ្លើយតបវិញថា កូនសិស្សរបស់លោក វៀត ប៊ុនឌឿន ត្រឡប់មកវិញនេះមានភាពខុសប្លែកពីសព្វរាល់ដង ពោលគឺហ្វឹកហាត់ចំឡែក ដោយភាគច្រើនគេចូលចិត្តបន្ថែមម៉ោងហ្វឹកហាត់ដោយខ្លួនឯងក្រោយចប់ម៉ោងហ្វឹកហាត់ ដោយលោកបានសង្កេតមើលជាង៣សប្តាហ៍ចំពោះការហ្វឹកហាត់របស់ វៀត ប៊ុនឌឿន ដូច្នេះហើយទើប ប៊ុនឌឿន មានឈ្មោះប្រកួតជាមួយកីឡាករថៃនៅចុងសប្តាហ៍ថ្ងៃអាទិត្យនេះ។ ហើយលោកក៏សង្ឃឹមផងដែរថា កូនសិស្សរបស់លោកធ្វើប្រកួតបានល្អ។
សូមបញ្ជាក់ថាកីឡាករ វៀត ប៊ុនឌឿន នឹងត្រូវប្រកួតជាមួយកីឡាករថៃ យុគផេត នៅថ្ងៃអាទិត្យក្នុងកម្មវិធីស្រាបៀរប្លេកខេត ផ្សាយផ្ទាល់នៅស៊ីអិនស៊ីចាប់ពីម៉ោង២និង២៤នាទីរសៀលតទៅ រួមជាមួយការប្រកួតគូផ្សេងៗជាច្រើនទៀត៕