ចូលឆ្នាំចិនល្បីដល់ពានរង្វាន់ Copa del Rey នៅអេស្ប៉ាញទៀត
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey និងឈានចូលមកដល់នៅយប់នេះសំរាប់ជើងទីមួយដែលត្រូវធ្វើឡើងក្នុងកីឡាដ្ឋាន Cam Nou ទឹកដីរបស់ក្រុមអ្នកមានបុណ្យ FC Barcelona។ អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ នៅលើអាវរបស់ Barcelona និងប្រើប្រាស់អក្សរចិនសំរាប់ឈ្មោះកីឡាករ។
ថ្នាក់ដឹកនាំរបស់ក្រុមអ្នកមានបុណ្យបានបកស្រាយថា នេះជាការចូលរួមអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំចិនដែលកំពុងកក្រើកពាសពេញពិភពលោក ហើយវាក៏ជាលើកដំបូងផងដែរសំរាប់ក្រុមដែលបានប្រើប្រាស់តួអក្សរថ្មីជាឈ្មោះរបស់កីឡាករនៅលើអាវ។
សេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Barcelona បានបញ្ជាក់ថាការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃការបង្កើនចំណាប់ដល់ប្រិយមិត្តបាល់ទាត់ទូទាំងពិភពលោកដើម្បីឈានទៅក្តោបក្តាប់ទីផ្សារក្នុងតំបន់អាស៊ី។
គួរបញ្ចាក់ថា Barca កំពុងតែស្វែងរកជ័យជម្នះ Copa del Rey ជាលើកទី ៥ ជាប់ៗគ្នា ដោយត្រូវឆ្លងកាត់គូប្រជែង ស្តេចស Real Madrdi នៅវគ្គនេះសិន។
ចំពោះខ្សែប្រយុទ្ធ Lionel Messi ដែលកំពុងទទួលរងរបួសភ្លៅនៅចុងសប្តាហ៍ ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្នុងជម្រើសរបស់លោក Ernesto Valverde ដើម្បីទប់ទល់ជាមួយម្ចាស់ពាន១៩លើកនៅយប់នេះ៕