ប្រធានក្លឹប Real Madrid សម្លឹងឃើញបេក្ខភាព១រូបហើយ បើសិនបណ្តេញ Zidane ចេញពីតំណែង
ប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានគេរាយការណ៍មកថា បានសំលឹងឃើញលោក Jose Mourinho ជាបេក្ខភាពតែម្នាក់គត់ដែលមកជំនួសតំណែងគ្រូបង្វឹក Zinedine Zidane ដែលកំពុងតែដឹកនាំក្រុមមិនសូវបានល្អនៅរដូវកាលនេះ។
ជាក់ស្តែងកៅអីរបស់របស់បុរសសញ្ចាតិបារាំងកំពុងតែរងកម្តៅក្តៅ ក្រោយពីដឹកនាំក្រុមរហស្សនាមអធិរាជសធ្លាក់មកកាន់លេខ២វិញនៃក្របខ័ណ្ឌ La Liga ក្រោយពីចាញ់ក្រុមបាតតារាង Real Mallorca ១ទល់នឹង០ ខណៈនៅពានរង្វាន់ UEFA Champions League មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយក្នុង២ប្រកួតដំបូង។
យ៉ាងណាក្តីសារព័ត៌មាន MARCA បានចុះផ្សាយថា លោក Florentino Perez ប្រធានក្លឹប Real Madrid បានធ្វើការទាក់ទងជាមួយគ្រូបង្វឹក Jose Mourinho ដើម្បីមកកាន់តំណែងគ្រូបង្វឹកសារជាថ្មីម្តងទៀតនៅទឹកដី Santiago Bernabeu ក្រោយពីមិនពេញចិត្តអំពីលទ្ធផលដឹកនាំរបស់ Zinedine Zidane នៅឆ្នាំនេះ។
គួររំលឹកថា លោក Jose Mourinho ធ្លាប់ជាដឹកនាំ Real Madrid ក្នុងកំឡុងឆ្នាំ២០១០ដល់ឆ្នាំ២០១៣ ដោយបានឈ្នះពានរង្វាន់ La Liga, Copa del Rey និង Spanish Super Cup ផងដែរ។