Neymar ឬ Mbappe អាចត្រូវ PSG លក់ចេញឆាប់ៗ
តាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់អឺរុប UEFA កាលពីថ្ងៃព្រហស្បតិ៍ ក្លឹបបាល់ទាត់ Paris Saint-Germain របស់បារាំង កំពុងតែប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ឬ Financial Fair Play ។ បញ្ហានេះ អាចធ្វើឲ្យក្លឹប ត្រូវបង្ខំចិត្តលក់កីឡាករដែលមានតម្លៃខ្លួនថ្លៃខ្លាំង ដូចជា Neymar ឬ Kylian Mbappe នៅអំឡុងទីផ្សារដោះដូរកីឡាករ បើកជាថ្មី ក្នុងខែមករាខាងមុខ។
សូមរម្លឹកជូនថា Neymar ត្រូវបាន PSG ទិញពី Barcelona កាលពីខែមករាដើមឆ្នាំនេះ ក្នុងតម្លៃប្រមាណជាង ២០០លានដុល្លារ ដែលតម្លៃនេះ គឺវាខ្ពស់លើសកញ្ចប់ថវិកាដែល PSG ត្រូវចំណាយឲ្យស្របតាមច្បាប់ Financial Fair Play។ ហើយក្រោយមក ក្លឹបយក្សបារាំងនេះ ក៏ថែមទាំងបានចុះកុងត្រាយក Kylian Mbappe មកលេងពេញលេញក្នុងតម្លៃមិនត្រូវបានបង្ហើបជាសាធារណៈ ប៉ុន្តែទំនងជាជិត ២០០លានដុល្លារដែរ។
ដោយប្រការនេះហើយ ទើប UEFA បានបញ្ជាក់ថា PSG អាចនឹងត្រូវប្រឈមនឹងបញ្ហាចំនួន ៣៖
– PSG ត្រូវរងការពិន័យ
– PSG ត្រូវបង្ខំចិត្តលក់កីឡាករចេញ ដើម្បីឲ្យត្រូវតាម FFP
– PSG ត្រូវហាមប្រាមមិនឲ្យចុះកុងត្រាយកកីឡាករថ្មីណាមកលេងទៀត។
ដូច្នេះ រវាង Neymar ឬ Mbappe គឺតម្រូវឲ្យ PSG ត្រូវតែលក់ចេញមួយ យកប្រាក់កាសមកទូទាត់ឲ្យត្រូវតាមច្បាប់របស់ UEFA វិញ។ សូមបញ្ជាក់ថា កីឡាករប្រេស៊ីល និងបារាំង ទាំង ២នេះ ពេលនេះកំពុងតែជាចំណាប់អារម្មណ៍របស់ Real Madrid ។ មានដំណឹងចចាមអារ៉ាមផងដែរថា Real Madrid ហ៊ានចំណាយដល់ទៅជាង ៣០០លានដុល្លារ ដើម្បីនាំយក Neymar ចេញពី PSG៕