សហព័ន្ធបាល់ទាត់អ៊ីតាលីចង់បញ្ចប់ក្របខ័ណ្ឌ Serie A រដូវកាលនេះនៅខែសីហាខាងមុខ
សហព័ន្ធបាល់ទាត់អ៉ីតាលីមានបំណងចង់បញ្ចប់ក្របខ័ណ្ឌ Serie A រដូវកាលនេះត្រឹមថ្ងៃទី២០ ខែសីហាខាងមុខ ហើយចាប់ផ្តើមរដូវកាលថ្មី២០២០/២១ នៅថ្ងៃទី១ ខែកញ្ញាតែម្តង។
ការលើកឡើងបែបនេះគឺក្រោយពេលដែលកីឡាករទាំងអស់នៅក្របខ័ណ្ឌ Serie A ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញហាត់ជាក្រុមវិញហើយ ដោយគ្រោងត្រឡប់មកប្រកួតវិញនៅខែឧសភាខាងមុខនេះដើម្បីឱ្យចប់ចុងចប់ដើម។
យ៉ាងណាក្តី ការប្រកួតទាំងអស់នឹងត្រូវលេងដោយកីឡដ្ឋានបិទទ្វារមិនឱ្យអ្នកគាំទ្រចូលមើលឡើយ ពោលគឺរហូតដល់ឆ្នាំ២០២១ ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩នៅប្រទេសអ៊ីតាលី។ ដោយឡែកក្របខ័ណ្ឌ Serie A ក៏នឹងអាចប្រកាសរំសាយផងដែរ បើសិនជាក្លឹបនិងក្រសួងសុខាភិបាលមិនមានការព្រមព្រៀងគ្នាអំពីការធានាសុវត្ថិភាពរបស់កីឡាករ១០០%បាន។
គួររំលឹកថា ក្របខ័ណ្ឌបាល់ទាត់អ៊ីតាលីបានប្រកាសផ្អាកជាបណ្តោះអាសន្នដោយសារតែកំណើនអ្នកឆ្លងវីរុសបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានកីឡាករនិងបុគ្គលពាក់ព័ន្ធជាច្រើនក្នុងវិស័យបាល់ទាត់ក៏បានឆ្លងហើយកំពុងសម្រាកព្យាបាលជាបន្តបន្ទាប់ផងដែរ។