
Enzo មានកុងត្រាសរុបនៅ Chelsea ដល់ទៅ៩ឆ្នាំកន្លះ
ទោះទើបបានចូលរួមជាមួយ Chelsea ក្នុងខែមករា ឆ្នាំ២០២៣នេះ Enzo Fernandez ត្រូវបានថ្នាក់ដឹកនាំផ្ដល់កិច្ចសន្យាមួយឆ្នាំថែមទៀត ពោលសរុបទៅ ៩ឆ្នាំកន្លះ មានន័យថា ដល់ឆ្នាំ២០៣២។
អ្នកចាត់ការតោខៀវ លោក Frank Lampard ក៏ពេញចិត្តគុណផលរបស់ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនរូបនេះដែរ ដោយ១០ប្រកួតកន្លងមក គេ assist បាន២លើក។
យ៉ាងណា Lampard គ្រាន់តែជាអ្នកចាត់ការស្ដីទីដល់ដាច់រដូវកាលប៉ុណ្ណោះ ហើយមានសេចក្ដីរាយការណ៍ថា Enzo ចង់ឲ្យអតីតគ្រូបង្គោលរបស់ខ្លួននៅ River Plate ធ្វើជាអ្នកចាត់ការថ្មី Chelsea នៅរដូវកាលក្រោយ។ ដោយឡែក Julian Nagelsmann និង Mauricio Pochettino ក៏ជាបេក្ខភាពលេចធ្លោដែរ៕