AC ស៊ី Inter ស្មើពិន្ទុក្រុមកំពូលតារាង Napoli
Rafael Leao រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ឲ្យ AC Milan វាយបកយកឈ្នះ Inter Milan ដោយលទ្ធផល ៣ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា។
Leao តាមស្មើឲ្យ AC Milan ក្រោយ Inter Milan នាំមុខពីគ្រាប់បាល់របស់ Marcelo Brozovic។
Eden Dzeko បានរកគ្រាប់បាល់ឲ្យ Inter នាំមុខសាជាថ្មី ប៉ុន្តែ Olivier Giroud និង Leao រកបានគ្រាប់តាមស្មើ និងជ័យជម្នះសម្រាប់ AC Milan។
ដូច្នេះ AC មាន១១ពិន្ទុស្មើក្រុមកំពូលតារាង Napoli ពីការប្រកួតចំនួន៥លើក។ ចំណែក Inter Milan ដែលមិនមានខ្សែប្រយុទ្ធ Romelu Lukaku ដោយសាររបួសនោះ កំពុងឈរលេខ៦ មាន៩ពិន្ទុពីការចាញ់២លើកក្នុងចំណោម៥លើកដំបូងនេះ៕