Man UTD ត្រូវ Sevilla តាមស្មើដោយបាល់ចូលទីខ្លួនឯង
Manchester United បានត្រឹមស្មើ២ទល់នឹង២ ជាមួយ Sevilla ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Europa League នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា។
ក្រុមបិសាចក្រហមបាននាំមុខមុនដោយ Marcel Sabitzer តែការភ្លាត់ចូលទីខ្លួនឯងពី Malacia និង Harry Maguire ធ្វើឲ្យ Sevilla មានសង្ឃឹមបន្តទៀតសម្រាប់ជើងទី២នៅសប្ដាហ៍ក្រោយ។
សម្រាប់លទ្ធផលផ្សេងៗទៀត Feyenoord ឈ្នះ AS Roma ១ទល់នឹង០, Bayer Leverkusen ស្មើ Union Saint-Gilloise និង Juventus ឈ្នះ Sporting Lisbon ១ទល់នឹង០៕