
អតីតកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាបានសញ្ញាបត្រអនុបណ្ឌិតនៅអាមេរិក
អតីតកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា Sandra Hill បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Grand Canyon University សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
កូនខ្មែរកាត់អូស្ត្រាលីខាងលើធ្លាប់ចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត AFF Women’s Championship កាលឆ្នាំ២០១៨។
ក្មួយស្រីលោក ប្រាក់ សុវណ្ណារ៉ា ក៏បានប្រកបអាជីពបាល់ទាត់នៅសហរដ្ឋអាមេរិកផងដែរ ដោយលេងឲ្យក្រុម Grand Canyon Antelopes ចាប់តាំងពីឆ្នាំ២០១៦មក៕