Quang Hai បានខ្ទង់១ពាន់លានដុងក្នុងមួយឆ្នាំពីក្លិបនៅបារាំង
មានសេចក្ដីរាយការណ៍ថា ខ្សែបម្រើ Nguyen Quang Hai ទទួលបានប្រាក់ឈ្នួលខ្ទង់១ពាន់លានដុងក្នុងមួយឆ្នាំនៅក្លិប Pau FC នៃលីគទី២បារាំង ស្មើនឹងជាង៤២០០០ដុល្លារអាមេរិក។
ចាប់តាំងពីផ្លាស់ទៅលីគទី២បារាំង Quang Hai ចូលលេងបាន១៤ប្រកួត និងរកបាន១គ្រាប់ ដែលជាចំនួនមិនសូវសមប្រកបប៉ុន្មានទេ។ គេក៏ត្រូវបានទម្លាក់ទៅកាន់ក្រុម B របស់ Pau នាពេលថ្មីៗនេះដែរ
ភ្នាក់ងាររបស់កីឡាករជម្រើសជាតិវៀតណាមកំពុងតែស្វែងរកមធ្យោបាយសម្រាប់រូបគេ។ ថ្មីៗនេះក៏មានលេចឮដំណឹងថា មានការចរចាជាមួយក្លិបនៅលីគកំពូលថៃផងដែរ៕