Memphis Depay បានឆ្លើយថា រូបគេមិនសោកស្តាយក្នុងការចាកចេញពី Lyon មកកាន់ទឹកដីអេស្ប៉ាញនោះឡើយ
បច្ចុប្បន្ននេះទាំងកីឡាករចាស់ និង កីឡាករថ្មីរបស់ក្លិប Barcelona ពួកគេមួយចំនួនធំនៅតែបង្ហាញភាពស្មោះស្ម័គ្រចំពោះក្លិប ទោះបីជាត្រូវកាត់ប្រាក់ខែមួយចំនួនក៏ដោយ។ ជាក់ស្តែងកីឡាករចំណូលថ្មីដែលទើបតែជាសមាជិករបស់ Camp Nou នៅរដូវលកាលនេះ គឺ Memphis Depay បានបង្ហាញភាពមិនស្តាយក្រោយរបស់គេក្នុងការមកលេងជាមួយ Barcelona ទោះបីជាក្លិបកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ឆ្លើយជាមួយនិងសំនួរអ្នកសារព័ត៌មាន ដោយសួរថា តើលោកសោកស្តាយចំពោះការសម្រេចចិត្តក្នុងការចូលរួមជាមួយ Barcelona នេះទេ? Memphis Depay បានឆ្លើយថា រូបគេមិនសោកស្តាយក្នុងការចាកចេញពី Lyon មកកាន់ទឹកដីអេស្ប៉ាញនោះឡើយ។
គួររំលឹកថា គ្រាន់តែក្លាយខ្លួនជាសមាជិកថ្មីរបស់ក្លិបដែលមានមូលដ្ឋាននៅតំបន់ កាតាឡាន់ ដោយគ្មានតម្លៃខ្លួន កីឡាករវ័យ២៧ឆ្នាំរូបនេះសុខចិត្តកាត់ប្រាក់ខែមួយចំនួនដើម្បីជួយក្លិបកុំឲ្យជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ៕