ថ្នាក់ដឹកនាំ Arsenal ពន្យារការចរចាកុងត្រាថ្មីជាមួយ Artena
ដូចដែលបានបង្ហាញដោយ Daily Mail ក្រុមប្រឹក្សាភិបាល Arsenal បានសម្រេចចិត្តមិនប្រញាប់ប្រញាល់ចរចាកិច្ចសន្យាថ្មីជាមួយ Mikel Arteta នៅពេលនេះទេ ដោយសារតែមានការព្រួយបារម្ភថាវាអាចរំខានដល់លោក និងប៉ះពាល់ដល់ការប្រជែងជើងឯក។
កិច្ចសន្យារវាង Arteta និង Arsenal មានសុពលភាពដល់ខែមិថុនា ឆ្នាំ ២០២៥។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះទទួលបានថ្លៃពលកម្ម ៨លាន៣សែនផោនក្នុងមួយឆ្នាំ។
បច្ចុប្បន្ន Arteta កំពុងតែត្រូវបានតាមដានដោយ Paris Saint Germain ជាក្រុមដែលជាអតីតក្រុមរបស់លោក ក្នុងបរិបទដែលពួកគេអាចនឹងបណ្តេញ Christophe Galtier។ ប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា ប្រធានក្លិប PSG លោក Nasser Al-Khelaifi ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃរបស់ Arteta នៅ Arsenal ។
Barcelona និង Man City ក៏ជាបេក្ខភាព២ផ្សេងទៀតដែលចង់ស្វាគមន៍បុរសជនជាតិអេស្ប៉ាញខាងលើដែរ៕