Atletico Madrid យល់ព្រមលក់ Saul Niguez ឱ្យក្លិបណាមួយក្នុងចំណោម Liverpool, Chelsea និង Man Utd
(BC-99)
ក្លិប Atletico Madrid កំពុងស្វែងរកក្លិបណាមួយនៅក្របខ័ណ្ឌ Premier League ដែលមានចំណាប់អារម្មណ៍ចង់បានកីឡាករខ្សែកាពារសញ្ជាតិ អេស្ប៉ាញ Saul Niguez ។
តាមរយៈសារព័ត៌មាន The Telegraph បាននិយាយឱ្យថាមានក្លិបនៅអង់គ្លេសជាច្រើនបានចាត់តំណាងរបស់ខ្លួនមកកាន់ Atletico ដើម្បីខ្ចីជើង Saul ទៅជួយក្រុមរបស់ពួកគេ។ ហង្សក្រហម Liverpool តោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United សុទ្ធតែត្រូវបានផ្តល់ការយល់ព្រមពី Atletico ប្រសិនបើក្លិបណាមួយក្នុងចំណោមនោះរួសរាន់មកមុនគេនិងមានលក្ខខណ្ឌត្រូវគ្នា។
លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico នៅតែបានបង្ហាញទំនុកចិត្តរបស់ខ្លួនលើខ្សែការពាររូបនេះដដែល តែដោយសារការចំណាយលើកីឡាករវាហួសចំណូលរបស់ក្លិបទើបលោកមានផែនការណ៍ដាក់ Saul ឱ្យក្លិបធំៗនៅ Premier League ខ្ចីជាជាងការលក់ចេញ។