កុមារខ្មែរ៤រូបត្រូវបានជ្រើសរើសឱ្យដើរកាន់ដៃកីឡាករ Spurs
បើតាមការចុះផ្សាយ កុមារកុមារីកម្ពុជាចំនួន ៤ រូបត្រូវបានជ្រើសរើសឱ្យដើរកាន់ដៃអមកីឡាករ Tottenham Hotspur ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍នេះ។
កុមារកម្ពុជាទាំង៤រូបបានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស តាមរយៈអង្គការផ្កាយសមុទ្រ ISF Cambodia ដើម្បីចូលរួមទស្សនាផ្ទាល់ និងដើរកាន់ដៃអមកីឡាកររបស់ក្លិបមាន់ខ្នាយ Spurs តទល់ Brentford ក្នុងការប្រកួត Premier League ចុងសប្ដាហ៍នេះ។
គួរដឹងដែរថា អង្គការផ្កាយសមុទ្រ និង AIA Cambodia ដែលជាម្ចាស់ឧបត្ថម្ភធំរបស់ Spurs គឺជាដៃគូសហការជាមួយគ្នា។ ភាគីទាំង២បាន បានបង្កើតឳកាសដ៏កម្រនេះឲ្យកើតឡើងសម្រាប់យុវជនកម្ពុជា ហើយនេះក៏ពុំមែនជាលើកទី១ ឡើយ។ កាលពីឆ្នាំ ២០២១ កន្លងមក Tottenham Hotspur ក៏ធ្លាប់ប្រើប្រាស់ឯកសណ្ឋានមានអក្សរខ្មែរ ចូលរួមប្រកួតផងដែរ៕