ក្រោយទាត់ចូលគ្រាប់ដំបូង Messi ថា បានព្យាយាមខ្លាំងកន្លងមក
Lionel Messi បានបញ្ចប់ការរង់ចាំគ្រាប់បាល់ដំបូងរបស់គេនៅ Paris Saint Germain ដោយការទាត់បញ្ចូលទីគ្រាប់ទី២នៃជ័យជម្នះ២ទល់នឹង០ លើ Manchester City ពានរង្វាន់ UEFA Champions League។
តារាឆ្នើមអាហ្សង់ទីនបានទាត់បញ្ចូលទីនាទី៧៤ ពីការលេង one-two ជាមួយ Kylian Mbappe។ គ្រាប់ទី១របស់ PSG កើតឡើងក្នុងនាទីទី៨ ដោយ Gueye តាំងពីនាទី៨។
នេះជាគ្រាប់បាល់ដំបូងរបស់ Messi ក្នុងរយៈពេល២៦៤នាទីនៅ PSG។
ក្រោយរកបានគ្រាប់ដ៏ពិសេសនេះ អតីតកីឡាករ FC Barcelona និយាយថា បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់ដំបូង។ គេថា សម្របខ្លួនបានល្អបន្តិចម្ដងៗ ហើយគេជឿជាក់ថា ការលេងជាមួយគ្នាយូរទៅ ធ្វើឲ្យអ្វីៗកាន់តែប្រសើរ៕