David Moyes ធ្លាប់បានចាប់អារម្មណ៍លើ Harry Maguire តាំងតែពីគាត់នៅជាមួយ Manchester United
(BC-99)
David Moyes បានបង្ហើបឱ្យដឹងថាលោកធ្លាប់បានចាប់អារម្មណ៍លើ Harry Maguire តាំងតែពីគាត់នៅជាអ្នកចាត់ការក្រុមបិសាចក្រហម Manchester United មកម៉្លេះ ក៏ប៉ុន្តែលោកក៏បានបញ្ឈប់ការចង់បាននេះវិញព្រោះលោកយល់ថាកីឡាកររូបនេះគូទធំពេក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតកីឡាករ Leicester Harry Maguire គឺជាខ្សែការពារដែលមានថ្លៃខ្លួនខ្ពស់ជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីបញ្ចប់ការផ្លាស់ប្តូរលើទំហំទឹកប្រាក់ចំនួន ៨៥ លានផោនទៅកាន់ទឹកដី Old Trafford នារដូវក្តៅនេះ។ Maguire ដែលមានវ័យ ២៦ ឆ្នាំបានចូលរួមប្រកួតប្រជែងជាលើកតំបូងរបស់ខ្លួនអោយក្រុមរបស់លោក Ole និងបានក្លាយជា Man of the Match នៅពេលដែលជួយអោយ Man Utd បំបាក់ក្រុមតោខៀវ Chelsea ៤-០ នៅសប្តាហ៍បើកឆាកនៃក្របខណ្ឌ Premier League រដូវកាលថ្មី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្លែងពីលោក Moyes អាយុ ៥៦ ឆ្នាំដែលបានចំណាយពេល ១០ ខែធ្វើជាអ្នកចាត់ការទូរទៅរបស់ United បន្ទាប់ពីលោកតា Sir Alex Ferguson ឯណោះវិញបានសរសេរអំពីយោបល់របស់ខ្លួននៅលើគណនី Tweeter ថា លោកមានចំណាប់អារម្មណ៍លើខ្សែការពារមួយរូបរបស់ក្រុម Hull City គឺ Harry Maguire នាអំឡុងឆ្នាំ 2013 ក៏ប៉ុន្តែវាមិនបានលេចចេញជារូបរាងក្នុងការផ្លាស់ប្តូរឡើយ ដោយនៅពេលនោះគាត់បានងាកមកចាប់អារម្មណ៍កីឡាករក្រុម Everton ដែលជាអតីតក្លិបចាស់របស់ខ្លួន ដែលមានកីឡាករ Fellaini និងកីឡាករមួយចំនួនទៀតទៅវិញ។ សម្រាប់មូលហេតុលោក Moyes បានធ្វើការបញ្ជាក់ថា ដោយសារពេលនោះលោកបានឃើញ Maguire មានគូទធំ ធ្វើអោយលោកគិតថា កីឡាកររូបនេះនឹងរត់មិនលឿនឡើយ ហើយលោកក៏បញ្ចប់ការចង់បាននេះតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថានៅសប្តាហ៍ទី២នេះ Maguire និងធ្វើដំណើរជាមួយក្រុមថ្មីរបស់ខ្លួនទៅប្រកួតជាមួយក្រុម Wolverhampton Wanderer នៅឯ Molinuex Stadium នាក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League ដែរ។