Rashford ប្រាប់ Ole ថាគេអាចត្រឡប់ចូលរួមជួយក្រុមវិញបាន
(BC-99)
ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយឱ្យដឹងថារូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកជួយក្រុមវិញ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅលើទីលានប្រកួតជាលើកចុងក្រោយរបស់ខ្លួនក្នុងកម្មវិធីយូរ៉ូ ២០២០ វគ្គផ្តាច់ព្រ័ត្រនៅពេលដែលរូបគេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករអង់គ្លេស ៣ នាក់ដែលស៊ុតបាល់ប៉េណាល់ទីមិនចូលនិងបានធ្វើឱ្យរបូតពានរង្វាន់មួយនេះទៅអ៊ីតាលី។
បន្ទាប់ពីជាពីបួសស្មាដែលបានព្យាបាលវះកាត់តាំងពីរដូវក្តៅឆ្នាំមុន Rashford បានប្រាប់គេហទំព័រផ្លូវការរបស់ United នៅថ្ងៃនេះថា “ខ្ញុំមានអារម្មណ៍ថាជាសះស្បើយ១០០%ហើយត្រៀមខ្លួនវិលត្រឡប់មកកាន់ទីលានវិញ។ ដូច្នេះខ្ញុំនឹងចូលរួមគ្រប់ការប្រកួតដែលកំពុងតែមមាញឹកដោយរង់ចាំតែការកោះហៅប៉ុណ្ណោះ” ។
សូមបញ្ជាក់ថា Rashford មិនបានចូលរួមលេងឱ្យក្លឹប Man Utd ចាប់តាំងពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅនេះស្របពេលដែលក្រុមរបស់លោក Ole Gunnar Solskjaer បានចាញ់ Villarreal នៅវគ្គផ្តាច់ព្រ័ត្រ Europa League ដោយបាល់ប៉េណាល់ទី។ ការវិលត្រឡប់របស់ Rashford Gacអាចជាដំណឹងមួយដ៏ល្អដែរសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិ ន័រវែស រូបនេះ។