Lewandowski, Jorginho និង Messi ស្ថិតក្នុងបញ្ជី៣០នាក់ប្រជែងបាល់មាស ២០២១
Jorginho របស់ Chelsea, Lionel Messi របស់ Paris Saint Germain និង Robert Lewandowski របស់ Bayern Munich ស្ថិតក្នុងបញ្ជី៣០នាក់ប្រជែង Ballon d’Or ប្រចាំឆ្នាំ២០២១។
Messi ជាអ្នកឈ្នះចុងក្រោយបង្អស់កាលឆ្នាំ២០១៩ និងជាលើកទី៦របស់គេ។ ឆ្នាំ២០២១នេះ គេបានរួមចំណែកលើកពាន Copa America។
Jorginho វិញបានរួមចំណែកជួយ Chelsea លើកពាន Champions League និង Euro 2020 ជាមួយជម្រើសជាតិអ៊ីតាលី។
Lewandowski ជាម្ចាស់ស្បែកជើងមាសអឺរ៉ុប ២០២០/២០២១ ដោយរកបាន៤១គ្រាប់នៅ Bundesliga។
Ballon d’Or 2020 មិនត្រូវបានរៀបចំទេ ដោយសារតែបញ្ហាកូវីដ១៩។
សម្រាប់ឆ្នាំ២០២១នេះនឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា នាក្រុងប៉ារីស ប្រទេសបារាំង។
ខាងក្រោមជាបេក្ខជនទាំង៣០នាក់ ៖
កីឡាករទាំង៣០រូបនេះជាបេក្ខជនប្រជែង Ballon d’Or ឆ្នាំ២០២១
Cesar Azpilicueta (Chelsea, អេស្ប៉ាញ)
Nicolo Barella (Inter Milan, អ៊ីតាលី)
Karim Benzema (Real Madrid, បារាំង)
Leonardo Bonucci (Juventus, អ៊ីតាលី)
Kevin de Bruyne (Manchester City, បែលហ្ស៊ិក)
Giorgio Chiellini (Juventus, អ៊ីតាលី)
Ruben Dias (Manchester City, ព័រទុយហ្គាល់)
Gianluigi Donnarumma (PSG, អ៊ីតាលី)
Bruno Fernandes (Manchester United, ព័រទុយហ្គាល់)
Phil Foden (Manchester City, អង់គ្លេស)
Erling Braut Haaland (Borussia Dortmund, ន័រវែស)
Jorginho (Chelsea, អ៊ីតាលី)
Harry Kane (Tottenham, អង់គ្លេស)
N’Golo Kante (Chelsea, បារាំង)
Simon Kjaer (AC Milan, ដាណឺម៉ាក)
Robert Lewandowski (Bayern Munich, ប៉ូឡូញ)
Romelu Lukaku (Chelsea, បែលហ្ស៊ិក)
Riyad Mahrez (Manchester City, អាល់ហ្សេរី)
Lautaro Martinez (Inter Milan, អាហ្សង់ទីន)
Kylian Mbappe (PSG, បារាំង)
Lionel Messi (PSG, អាហ្សង់ទីន)
Luka Modric (Real Madrid, ក្រូអាត)
Gerard Moreno (Villarreal, អេស្ប៉ាញ)
Mason Mount (Chelsea, អង់គ្លេស)
Neymar (PSG, ប្រេស៊ីល)
Pedri (Barcelona, អេស្ប៉ាញ)
Cristiano Ronaldo (Manchester United, ព័រទុយហ្គាល់)
Mohamed Salah (Liverpool, អេហ្ស៊ីប)
Raheem Sterling (Manchester City, អង់គ្លេស)
Luis Suarez (Atletico Madrid, អ៊ុយរុយហ្គាយ)