
Bolton ប្ដឹង Barca ទៅ FIFA
ក្លិបបាល់ទាត់ Bolton បានដាក់ពាក្យបណ្ដឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ពិភពលោកដើម្បីទាមទារថ្លៃអភិវឌ្ឍន៍កីឡាករ Marcos Alonso ពី FC Barcelona។
ក្រុមរហស្សនាមអ្នកមានបុណ្យបានផ្ទេរយក Alonso ពី Chelsea ដោយឥតគិតថ្លៃដើមរដូវកាល២០២២/២០២៣នេះ។ ខ្សែការពារវ័យ៣៣ឆ្នាំបានចូលរួមជាមួយ Bolton ពីចន្លោះឆ្នាំ២០១០ដល់២០១៣ ក្រោយចេញពីក្រុមយុវជន Real Madrid។ បើតាមច្បាប់របស់ FIFA កីឡាករណាផ្ទេរទៅក្លិបផ្សេងទៀត ក្លិបថ្មីនោះត្រូវបង់ថ្លៃអភិវឌ្ឍន៍ដល់ក្លិបដែលចូលរួមអភិវឌ្ឍកីឡាកររូបនោះកាលនៅកម្រិតយុវជន។
Alonso លេងបាន១៥ប្រកួតហើយសម្រាប់ Barcelona នៅ La Liga រដូវកាលនេះ៕