
សម្ដេចតេជោប្រកាសថា ការទស្សនាស៊ីហ្គេមមិនមានលក់សំបុត្រទេ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចេញសារបន្ទាន់មួយជាសាធារណៈថា ពិធីបើក និងពិធីបិទព្រឹត្តិការណ៏កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនមានការបញ្ចាឲ្យលក់សំបុត្រឡើយ ដោយបងប្អូនទាំងអស់គ្នាអាចចូលរួមទស្សនាដោយសេរីកំឡុងពេលនៃកម្មវិធី
ទន្ទឹមនឹងនេះ សម្ដេចតេជោបញ្ជាក់បន្ថែមថា គ្រប់វិញ្ញាសារប្រកួតទាំងអស់ ដែលដំណើរការមុន ឬក្រោយពិធីបើកក៏មិនមានការលក់សំបុត្រដូចគ្នាផងដែរ ដូច្នេះបងប្អូនអាចចូលរួមលើកទឹកចិត្តអត្តពលិកកម្ពុជាបានគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយមិនចាំបាច់ចំណាយថវិកាទិញសំបុត្រឡើយ។
គួរដឹងដែរថា ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានការប្រកាសថា ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នឹងមានលក់សំបុត្រក្នុងតម្លៃ១០ម៉ឺនរៀល និង២០ម៉ឺនរៀល៕