តឹងសរសៃកដាក់គ្នាមួយប្រាវរវាងកីឡាករម៉ាឡេស៊ី និងថៃ
ភាពតឹងសរសៃកដាក់គ្នារវាងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងថៃ ក្នុងការប្រកួត AFF Cup 2022 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣ បានកើតឡើង បន្ទាប់ពីគ្រាប់បាល់របស់ Dominic Tan មិនត្រូវបានអនុញ្ញាត។
ក្នុងនាទី៥៤ Tan បានតែតបញ្ចូលទីថៃ ប៉ុន្តែអាជ្ញាកណ្ដាលជនជាតិកូរ៉េខាងត្បូងមិនអនុញ្ញាត ក្រោយប្រឹក្សាជាមួយជំនួយការមួយសន្ទុះមក ព្រោះឃើញថា រូបគេបង្កកំហុសលើអ្នកចាំទីថៃ។
កីឡាករទាំង២ក្រុមក៏បានរុញគ្នាទៅវិញទៅមក ហើយខ្សែការពារ Pansa Hemviboon ក៏មានបញ្ហារបួសបន្តិច។ លោក Kim Pa-gon គ្រូបង្គោលម៉ាឡេស៊ីដែលនៅខាងក្រៅឯណោះក៏ខឹងមិនស្ទើរដែរ។
ចប់ការប្រកួតម៉ាឡេស៊ីឈ្នះថៃ១ទល់នឹង០ លើដីខ្លួនឯងពីគ្រាប់បាល់របស់ Halim នាទី១១។ ជើងទី២នឹងធ្វើឡើងក្នុងទឹកដីថៃវិញម្ដងនៅថ្ងៃទី១០ ខែមករា៕