Real ចាញ់ Villarreal ខកឱកាសឡើងកំពូលតារាង La Liga
Real Madrid បានខកខានឱកាសវ៉ា FC Barcelona ឡើងទៅកាន់កំពូលតារាង La Liga ក្រោយចាញ់ Villarreal ដោយលទ្ធផល២ទល់នឹង១ នៅថ្ងៃសៅរ៍ ទី០៧ ខែមករា។
ក្រុមម្ចាស់ផ្ទះ Villarreal បានបើកការនាំំមុខមុនក្នុងនាទី៤៧ ដោយ Yeremy Pino ពីការ assist ពី Gerard Moreno។ ដល់នាទី៦០ Karim Benzema ស្រវាបានមួយគ្រាប់មកវិញ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីបាល់ប៉ះដៃខ្សែការពារ Juan Foyth។
យ៉ាងណា រំលងបានតែ៣នាទី ខ្សែការពារ David Alaba ភ្លាត់ស្នៀតធ្វើឲ្យបាល់ប៉ះដៃខ្លួនឯងក្នុងប្រអប់អ្នកចាំទី ហើយ Villarreal ក៏បានបាល់១១ម៉ែត្រវិញដែលទាត់បញ្ចូលទីដោយ Gerard Moreno។ លទ្ធផល២ទល់នឹង១ បានបន្តរហូតដល់ចប់៩០នាទី។
ដូច្នេះ Real Madrid នៅលេខ២ដដែលមាន៣៨ពិន្ទុស្មើក្រុមលេខ១ Barcelona តែក្រុមអធិរាជសលេខ១៦ប្រកួត លើក្រុមអ្នកមានបុណ្យ១ប្រកួត៕