វិសាខាព្រមព្រៀងឲ្យណាហ្គាខ្ចីឈង់ ប៊ុនណាត
វិសាខាបានប្រកាសពីការផ្ទេរខ្សែការពារ ឈង់ ប៊ុនណាត ទៅក្រុមគូប្រជែងរួមលីគណាហ្គាវើលដ៍លើលក្ខខណ្ឌខ្ចី។
ឈង់ ប៊ុនណាត បានចូលរួមជាមួយវិសាខា ក្នុងរដូវកាល២០២២ ក្រោយចប់កិច្ចសន្យានៅអង្គរថាយហ្គឺរ តែមិនសូវបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ទេ។ គេបានជាប់ជម្រើសជាតិដែរពេលកម្ពុជាប្រកួតមិត្តភាពតទល់បង់ក្លាដែសកាលខែកញ្ញា ឆ្នាំ២០២២។
ការផ្ទេរទៅណាហ្គាលើលក្ខខណ្ឌខ្ចីនេះជាជម្រើសល្អមួយទាំងសងខាង ព្រោះគេអាចមានឱកាសចូលលេងបានច្រើនជាងមុន៕