
យប់មិញនេះ Ander Herrera បានបក់ដៃលាប្រិយ័មិត្ត Man Utd ជាផ្លូវការហើយ
កីឡាករខ្សែបម្រើ Ander Herrera បានលាប្រិយ៍មិត្តក្រុមបិសាចក្រហមជាផ្លូវការហើយនៅយប់មិញនេះ បន្ទាប់ពីក្រុមបានបរាជ័យចាញ់ក្រុមដែលធ្លាក់ទៅក្របខណ្ឌ League Championship Cardiff City ២ទល់០ ក្នុងទឹកដី Old Trafford។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ គឺចាកចេញពីក្រុមដោយគ្មានតម្លៃខ្លួនបន្ទាប់ពីបានចំណាយពេលនៅជាមួយបិសាចអស់រយៈពេល៥ឆ្នាំ ហើយការចាកចេញនេះគឺត្រូវបានគេរំពឹងថា Ander Herrera នឹងទៅចូលរួមជាមួយលីគនៅឯប្រទេសបារាំង PSG។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា Ander Herrera បានចូលរួមជាមួយក្រុមបិសាចក្រហមកំឡុងឆ្នាំ2014 ក្រោយពី Man Utd បានទិញយកកីឡាកររូបនេះពីក្លឹប Athletic Bilbao ហើយគិតមកត្រឹមពេលនេះរូបគេបានបង្ហាញខ្លួនឲ្យបិសាចក្រហមបានចំនួន១៣២ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន១២គ្រាប់៕