Sevilla បញ្ចប់កិច្ចសន្យា Isco
Sevilla បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យា Isco ក្រោយរួមរស់ជាមួយគ្នាត្រឹមតែ៤ខែ។
កីឡាករវ័យ៣០ឆ្នាំបានចូលរួមជាមួយ Sevilla ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំក្នុងខែសីហា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅ Real Madrid។ ប៉ុន្តែឥឡូវនេះគាត់ត្រូវបានបញ្ចប់កិច្ចសន្យាបន្ទាប់ពីលេងបានតែ១៩ប្រកួតនៅ Sevilla ដោយរកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ និង assist ៣ដង។
Isco មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្គោលថ្មី លោក Jorge Sampaoli និងត្រូវបានគេថាមានបញ្ហាជាមួយនាយកផ្នែកកីឡា Monchi អំឡុងពេលហ្វឹកហាត់ក្នុងខែនេះ៕