បឹកកេត ឆក់យក ៣ពិន្ទុ ពីក្រុមភ្ញៀវ វិសាខា
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នាសប្តាហ៍ទី២ ក្រុមម្ចាស់ផ្ទះ បឹងកេត បានយកឈ្នះ វិសាខា ដោយលទ្ធផល ១ទល់០ នៅរសៀលថ្ងៃមិញ លើវាលស្មៅកីឡដ្ឋាន ខេមបូឌា អ៊ែវេ ខណៈដែលកីឡាករមាស កីឡាករពេជ្រ ក៏បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ ដំបូងផងដែរ។
ក្នុងការប្រកួតដតានតឹងនេះនា ៤៥នាទី ដំបូងគ្មានគ្រាប់បាល់ឡើយ ប៉ុន្តែ ១៨ នាទីក្រោយពីលោកអជ្ញាកណ្តលផ្លុំកញ្ចែរចាប់ផ្តើមវគ្គទី២ ក្រុមម្ចាស់ផ្ទះបានធ្វើការនាំមុខ ដោយកីឡាករ GOPANE MOTHUSI បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា លើកពីជ្រុងឲ្យយ៉ាងល្អ។ នៅនាទីដែលសេសសល់ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាអាចរកបានគ្រាប់បាល់បន្តឡើយ ដូច្នេះលទ្ធផល ១ទល់០ នេះរក្សាដល់ចប់ការប្រកួត ធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុ ក៏ដូចជាជ័យជម្នះលើកដំបូងនារដូវកាល ២០២០ នេះ។
គួបញ្ជាក់ផងដែរថា នារសៀលថ្ងៃនេះក្រៅពីជំនួបដ៏ធំ រវាង បឹងកេត នឹង វិសាខា ក៏មាន ២គូផ្សេងទៀត ពោលគឺ ណាហ្គាវើលដ៍ បានយកឈ្នះ អគ្គស្នងការដ្ឋាននរគបាលជាតិ ២ទល់១ ស្របពេលដែល ព្រះខ័នរាជស្វាយរៀង លុតក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ៤ទល់២ បន្តឈរកំពូលតារាងលីគកំពូលកម្ពុជារដូវកាល២០២០ បណ្តោះអាសន្ន៕
រូបភាព៖ វិសាខា